ប្រាក់ចំណេញក្រុមហ៊ុន Samsung Electronics កើនឡើង ដោយសារកូវីដ១៩

Samsung Electronics ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន និងបន្ទះឈីបធំជាងគេបំផុតនៅលើពិភពលោក បានរាយការណ៍ថា ប្រាក់ចំណេញសុទ្ធនៅត្រីមាសទី៤ នៃឆ្នាំ២០២០ កើនឡើងជាង ១ភាគ៤ បើប្រៀបធៀបនឹងឆ្នាំមុន ដោយសារតែការធ្វើការពីផ្ទះ ជំរុញតម្រូវការសម្រាប់ឧបករណ៍ដែលបំពាក់ដោយបន្ទះឈីបរបស់ Samsung។